023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

ប្រវត្តិកម្ពុជារី

ដើម្បីគាំទ្រទីផ្សារធានារ៉ាប់រងដែលទើបតែចាប់កំណើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” ដែលត្រូវបានគេស្គាល់ឈ្មោះថា “កម្ពុជារី” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាសហគ្រាស​រដ្ឋ ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីទាញយកបទពិសោធន៍ជំនាញនៅក្នុងតំបន់នៃទីផ្សារធានារ៉ាប់រងដែលមានការរីកចម្រើន និងដោយមើលឃើញអំពីសក្តានុពលនៃអាជីវកម្មនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជាផងនោះ ក្រុមហ៊ុនកម្ពុជារី ក៏បានប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនចម្រុះរដ្ឋក្នុងឆ្នាំ ២០០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន​ Asian Insurance International Holding (AII) ដែលជាសម្ព័ន្ធនៃក្រុមហ៊ុនធានារ៉ាប់រងមួយចំនួននៅក្នុងតំបន់។

ក្រោយមកទៀត ភាគហ៊ុនិកយុទ្ធសាស្រ្តក្នុងស្រុកចំនួនពីរ បានចូលរួមជាមួយក្រុមហ៊ុនកម្ពុជារី ក្នុងឆ្នាំ២០១៩ ដែលធ្វើឱ្យក្រុមហ៊ុនមានមូលដ្ឋានភាគហ៊ុនិកកាន់តែទូលំទូលាយ ទាំងផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់ជាតិ ដែលមានវត្តមានរយៈពេលវែង នៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា ក្រុមហ៊ុនកម្ពុជារី​ បានបង្គរនូវចំណេះដឹងល្អៗ និងស្ថិតិស្តីអំពីប្រភេទ និងប្រវត្តិហានិភ័យនានានៅក្នុងទីផ្សារ។ យើងបានផ្តល់ជូននូវ ដំណោះស្រាយផ្ទេរហានិភ័យសមស្របដើម្បីរំលែកហានិភ័យនានា​និងគាំទ្រវឌ្ឍនភាព​អាជីវកម្ម​​របស់​ក្រុមហ៊ុនធា​នារ៉ាប់រងដើម។

យើងបានផ្តល់ជូនសេវាកម្មធានារ៉ាប់រងបន្ត ដែលមានភាពទូលំទូលាយ និងប្រកួតប្រជែងលើគ្រប់ហានិភ័យ ទាំងធានារ៉ាប់រងបន្តទូទៅ និងអាយុជីវិត ប្រកបដោយនវានុវត្តន៍ ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការ។ សេវាកម្មដែលផ្តល់តម្លៃបន្ថែមរបស់យើង ផ្តោតលើការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈធានារ៉ាប់រងក៏ដូចជាការកសាងប្រវត្តិហានិភ័យនានានៅក្នុងទីផ្សារ ត្រូវបានផ្ដល់ជូនក្រុមហ៊ុនធានារ៉ាប់រងទាំងអស់។

ព្រឹត្តិការណ៍សំខាន់ៗ

ចក្ខុវិស័យ

ជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងបន្ត ប្រកបដោយការពេញចិត្ត និងទំនុកចិត្ត ។

បេសកកម្ម

  • លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រង និងធានារ៉ាប់រងបន្ត និងវិជ្ជាជីវៈនិយម

  • ផ្តល់នូវដំណោះស្រាយធានារ៉ាប់រងបន្តសមស្រប ទុកចិត្តបាន និងប្រកបដោយនវានុវត្តន៍

  • ជាមជ្ឈមណ្ឌលសម្រាប់ប្រមូលផ្តុំ និងចែករំលែកទិន្នន័យអំពីហានិភ័យទីផ្សារ

  • បង្កើនតម្លៃរបស់ភាគហ៊ុនិក និងអ្នកពាក់ព័ន្ធ រួមទាំង អតិថិជន ដៃគូអាជីវកម្ម និងនិយោជិត

  • គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទីផ្សារធានារ៉ាប់រង​ និងការគ្រប់គ្រងហានិភ័យ​​ នៅក្នុងប្រទេស រួមទាំងការកាត់បន្ថយលំហូរមូលធនទៅក្រៅប្រទេសដោយសារតែទីផ្សារក្នុងស្រុកមិនទាន់មានការអភិវឌ្ឍល្អ និងសមត្ថភាពរក្សារទុកបុព្វលាភមានកម្រិត

គុណតម្លៃ

  • សុច្ចរិតភាព៖​ ក្រុមហ៊ុនប្រកបអាជីវកម្ម ប្រកបដោយឥរិយាបថវិជ្ជាជីវៈ និងក្រមសីលធម៌ស្របតាមស្តង់ដារខ្ពស់បំផុត ដើម្បីធានាបាននូវកេរ្តិ៍ឈ្មោះ និងការជឿទុកចិត្តកម្រិតខ្ពស់

  • ការផ្តោតលើអតិថិជន៖ក្រុមហ៊ុនមានការប្តេជ្ញាខ្ពស់ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងស្របតាមតម្រូវការ

  • កត្តាមនុស្ស៖ ក្រុមហ៊ុនមានមោទនភាពក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងស្រុកឲ្យមាន ទេពកោសល្យខ្ពស់ ដោយបន្តលើកទឹកចិត្តពួកគេឲ្យស្ថិតនៅលើមាគ៌ានៃស្វ័យកែលម្អ និងភាពរីកចម្រើននៃអាជីព និងលើកកម្ពស់វប្បធម៌ភាពជាក្រុមហ៊ុនល្អ ដោយផ្សារភ្ជាប់ការលើកសរសើរ ទៅនឹងសមិទ្ធិផលរបស់បុគ្គល និងលទ្ធផលអាជីវកម្ម

  • កិច្ចសហការណ៏៖ ក្រុមហ៊ុនមានការប្តេជ្ញាខ្ពស់ ធ្វើការជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានាដើម្បី កំណើន និងការអភិវឌ្ឍប្រកបដោយចិរភាពនៃឧស្សាហកម្មធានារ៉ាប់រង

ឯ. ឧ រស់ សីលវ៉ា

ឯ. ឧ រស់ សីលវ៉ា

ប្រធានក្រុមប្រឹក្សាភិបាល

ឯ. ឧ រស់ សីលវ៉ា

ប្រធានក្រុមប្រឹក្សាភិបាល

ឯ.ឧ រស់ សីលវ៉ា ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន កម្ពុជារី តាំងពីឆ្នាំ២០១២មក។ ឯកឧត្តមបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍ក្រុមហ៊ុននេះ ជាពិសេស ការជួយធ្វើឲ្យ​កាន់តែ​​ប្រសើរឡើងនៃប្រព័ន្ធអភិបាលកិច្ច និង តម្រង់ទិសយុទ្ធសាស្ត្រ របស់ក្រុមហ៊ុន។ ឯកឧត្តម បានចូល​បម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៤ ហើយត្រូវបានតម្លើងតួនាទី​ជា​ហូរហែ រួមទាំងធ្លាប់ធ្វើជាទីប្រឹក្សាឲ្យ នាយកប្រតិបត្តិរបស់​ធនាគារពិភពលោក នៅទីស្នាក់ការ​កណ្តាលផងដែរ។ បច្ចុប្បន្ន ឯកឧត្តម ជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាកន្លែងដែលឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការ​រៀបចំ និងដឹកនាំអនុវត្ត គោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ របស់រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម ទទួលបានសញ្ញាប័ត្របរិញ្ញបត្រ វិទ្យាសាស្រ្តសង្គម មកពីវិទ្យាស្ថាន Penza’s Institute of Pedagogy អតីតសហភាពសូវៀត និង សញ្ញាប័ត្របិរញ្ញាបត្រជាន់ខ្ពស់ កិច្ចការអន្តរជាតិ ផ្នែក គ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច មកពីសាកលវិទ្យាល័យ កូឡុំប៊ី នៅទីក្រុងញូយ៉ក សហរដ្ឋ​អាមេរិក។

ឯ. ឧ អ៊ឹម ស៊ីថុល

ឯ. ឧ អ៊ឹម ស៊ីថុល

សមាជិកក្រុមប្រឹក្សាភិបាល

ឯ. ឧ អ៊ឹម ស៊ីថុល

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម អ៊ឹម ស៊ីថុល ត្រូវបានតែងតាំងជាសមាជិកក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន​កម្ពុជារី​​ តាំងពីឆ្នាំ ២០០៨។ បច្ចុប្បន្ន ឯកឧត្តមជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ ក្រៅពីនេះ ឯកឧត្តមមានតួនាទីជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងស្ថាប័នរដ្ឋ ដូចជា អនុប្រធានប្រចាំការនិងជាអគ្គលេខាធិការ​នៃក្រុមប្រឹក្សា​អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងធ្លាប់បំពេញតួនាទីជាទីប្រឹក្សារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម។ ឯកឧត្តមក៏ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាដើម្បី សន្តិភាពនិងសហប្រតិបត្តិការ។

ឯកឧត្តម​ អ៊ឹម ស៊ីថុល បានបញ្ចប់បរិញ្ញាបត្រខាងផ្នែកច្បាប់ ក្នុងឆ្នាំ១៩៩៨ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានទទួល​សញ្ញា​បត្រមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០០២។

ឯ. ឧ ប៉ែន ពេជ្រសាលី

ឯ. ឧ ប៉ែន ពេជ្រសាលី

សមាជិកក្រុមប្រឹក្សាភិបាល

ឯ. ឧ ប៉ែន ពេជ្រសាលី

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម ប៉ែន​ ពេជ្រសាលី ​ ត្រូវបានតែងតាំងជាសមាជិកក្រុម​ប្រឹក្សាភិបាល​​ ក្រុមហ៊ុន​កម្ពុជារី​​ នៅឆ្នាំ២០១៤។ឯកឧត្តមមានបទពិសោធន៍ក្នុងវិស័យច្បាប់នៅកម្ពុជារយៈពេល ជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្ន ឯកឧត្តមមានតួនាទីជាអគ្គនាយកនៃអគ្គនាយដ្ឋាន កិច្ចការអយ្យការនិងព្រហ្មទណ្ឌ នៃក្រសួង​យុត្តិ​ធម៌​ ជាស្ថាប័នដែលគាត់ធ្វើការតាំងពីឆ្នាំ ១៩៩៥មក។

ឯកឧត្តម ប៉ែន​ ពេជ្រសាលី ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកច្បាប់ចំនួនពីរ ពីសាកលវិទ្យា​ល័យ​ Russian Peoples’ Friendship University នៅឆ្នាំ ១៩៩៥ និង ពីសាកលវិទ្យាល័យ Nagoya នៅឆ្នាំ ២០០២។

លោក ធេឌី ហៃឡាំសាស

លោក ធេឌី ហៃឡាំសាស

សមាជិកក្រុមប្រឹក្សាភិបាល

លោក ធេឌី ហៃឡាំសាស

សមាជិកក្រុមប្រឹក្សាភិបាល

លោក ធេឌី ហៃឡាំសាស ត្រូវបានតែងតាំងជាសមាជិកក្រុម​ប្រឹក្សាភិបាល​​ ក្រុមហ៊ុន​កម្ពុជារី​​ តាំងពីឆ្នាំ២០០៤មក ដែលជាតំណាងដៃគូរភាគីយុទ្ធសាស្រ្ត។ គាត់មាន​បទ​ពិសោធន៍ក្នុងវិស័យធានារ៉ាប់រងរយៈពេលជាង 40ឆ្នាំមកហើយ នៅប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងថ្នាក់តំបន់គាត់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់Asian Insurance CongressនិងASEAN Insurance Councilចាប់តាំងពីឆ្នាំ ១៩៩៩មក។

លោក ធេឌី ហៃឡាំសាស បានបញ្ចប់បរិញ្ញាប័ត្រពីមហាវិទ្យាល័យSouth East Asia Union Colleges នៃប្រទេសសិង្ហបុរី។

លោក យក់ ចំរើនឬទ្ធ

លោក យក់ ចំរើនឬទ្ធ

សមាជិកក្រុមប្រឹក្សាភិបាល

លោក យក់ ចំរើនឬទ្ធ

សមាជិកក្រុមប្រឹក្សាភិបាល

លោក យក់ ចំរើនឫទ្ធិ បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន កម្ពុជារី ចាប់តាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នលោកក៏ជាប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (ខេមបូឌា) ភីអិលស៊ី ដែលមានភារៈទទួលខុសត្រូវលើការត្រួតពិនិត្យប្រតិបត្តិការទាំងមូលនិងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់គ្រប់ក្រុមហ៊ុនបុត្រសម្ពន្ធ័ទាំងអស់នៅក្នុងហ្វតតេគ្រុប។ គាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុនផ្សេងៗផងដែរ។

លោក យក់ ចំរើនឫទ្ធិ មានបទពិសោធន៍ជំនាញជាង ២៥ ឆ្នាំលើផ្នែកធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រ។

លោកទទួលបានអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt ។ លោកក៏ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រងពី វិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី (FMII), Associate of Chartered Insurance Institute (ACII) ,and Senor Associate of Australian and New Zealand Institute of Insurance and Finance (ANZIIF)។

លោក ហ៊ុយ វ៉ាថារ៉ូ

លោក ហ៊ុយ វ៉ាថារ៉ូ

អគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល

លោក ហ៊ុយ វ៉ាថារ៉ូ

អគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល

លោក ហ៊ុយ វ៉ាថារ៉ូ ជាអគ្គនាយក និងសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កម្ពុជារី ហើយក៏ជា ប្រធានសមាគមធានារ៉ាប់រងកម្ពុជា តាំងពីឆ្នាំ២០១៤ មក។ គាត់មានបទពិសោធន៍ ជិត ២៥ឆ្នាំ ទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជនដែលមានបទពិសោធន៍ការងារ ទាំងវិស័យ​ហិរញ្ញវត្ថុ និងវិស័យមិន​​​មែនហិរញ្ញវត្ថុ។ គាត់បានចាប់ផ្តើមអាជីពក្នុងវិស័យធានា រ៉ាប់រង ដោយបម្រើការនៅ​ស្ថាប័ននិយ័ករធានារ៉ាប់រង នៅក្រោមក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញ វត្ថុ។ មុនការចូលរួមនៅក្នុងវិស័យ​ធានារ៉ាប់រង គាត់បានរួមចំណែកជាជ្រៅនៅក្នុងដំណើរការ បង្កើតទីផ្សារមូលបត្រជាលើកដំបូង នៅ​កម្ពុជា។

គាត់មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិ សាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅកម្ពុជា និង សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អន្តរជាតិ មកពី​សាកលវិទ្យាល័យអន្តរជាតិជប៉ុន នៃប្រទេសជប៉ុន។

លោក រ័ត្ន វាសនា

លោក រ័ត្ន វាសនា

ប្រធានហិរញ្ញវត្ថុ និងសមាជិកក្រុមប្រឹក្សាភិបាល

លោក រ័ត្ន វាសនា

ប្រធានហិរញ្ញវត្ថុ និងសមាជិកក្រុមប្រឹក្សាភិបាល

លោក រ័ត្ន វាសនា បានចូលរួមជាមួយ ក្រុមហ៊ុន កម្ពុជារី នៅខែមេសា ឆ្នាំ២០០២ ក្នុងនាមជាប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល (តំណាងនិយោជិក) ។ ក្នុងកំឡុងរយៈពេល ១៨ឆ្នាំ គាត់មានបទពិសោធន៍នឹងចំណេះដឹងទូលំទូលាយផ្នែកគណនេយ្យហិរញ្ញវត្ថុសម្រាប់វិស័យធានារ៉ាប់រង និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។ លោកក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងតួនាទីស្នូលរបស់ សមាគមធានារ៉ាប់រងកម្ពុជាក្នុងការដឹកនាំគណៈកម្មាធិការសំខាន់ៗដូចជា គណៈកម្មាធិការដោះស្រាយវិវាទ និងគណៈ កម្មាធិការគណនេយ្យ និងជាតំណាងសមាគមធានារ៉ាប់រងនៅក្រុមប្រឹក្សាប្រឹក្សាគណនេយ្យជាតិផងដែរ។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចពី សាកលវិទ្យាល័យបច្ចេកវិទ្យានិងគ្រប់គ្រងនៅឆ្នាំ ២០០៨ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ។

International Finance Award 2019

Best Education and Training Provider-Insurance ( Cambodia )

International Finance Award 2019

Best Customer Centric Reinsurance Company ( Cambodia )

General Department of Taxation

Tax Compliance categorized as GOLD with validity period of 2 years 2020-2021