023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

ក្រុមហ៊ុន កម្ពុជារី ផ្តល់ការគាំទ្រនូវសមត្ថភាពធានារ៉ាប់រងបន្តនៃហានិភ័យផ្សេងៗក្នុងទម្រង់ជា សន្ធិសញ្ញា​ធានារ៉ាប់រងបន្ត (Treaty) និងធានារ៉ាប់រងបន្ត Facultative លើគ្រប់ផ្នែកនៃធានារ៉ាប់រង រួមមាន ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច។

ក្រុមហ៊ុន ទទួលយកគ្រប់ប្រភេទហានិភ័យនៃអាជីវកម្មធានារ៉ាប់រងទូទៅ មានដូចជា អគ្គីភ័យ យានយន្ត សុខភាព វិស្វកម្ម ការដឹកជញ្ជូន និង គ្រោះថ្នាក់ផ្សេងៗ។

ក្រុមហ៊ុន ផ្ដល់ដំណោះស្រាយធានារ៉ាប់រងបន្តអាយុជីវិត លើហានិភ័យមរណភាព (Mortality) និង ជម្ងឺផ្សេងៗ (Morbidity) សម្រាប់ប្រភេទផលិតផលធានារ៉ាប់រងអាយុជីវិតនានា រួមមាន ធានារ៉ាប់រងអាយុជីវិតជាក្រុម ធានារ៉ាប់រងអាយុជីវិតជាបុគ្គល គ្រោះថ្នាក់ និង សុខភាព ។ល។

បន្ថែមលើការធានារ៉ាប់រងបន្តដែលជាអាជីវកម្មស្នូល ក្រុមហ៊ុនកម្ពុជារី ផ្តល់នូវសេវាតម្លៃបន្ថែមមួយចំនួនទៀត​ដើម្បីគាំទ្រ​អតិថជនក៍ដូចជាទីផ្សារធានារ៉ាប់រងទាំងមូល ដូចខាងក្រោម ៖

  • ការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ៖ យើងជឿជាក់ថាការអប់រំជាប្រចាំ (on-going education) ជាកត្តាសំខាន់ដើម្បីដើរទាន់ការវិវត្តនៃទីផ្សារ និង បំពាក់បំប៉នកម្រិតវិជ្ជាជីវៈរបស់បុគ្គលិក ។ ក្រុមហ៊ុន កម្ពុជារី មានកិច្ចសហការជាមួយគ្រឹះស្ថានផ្តល់ការអប់រំធានារ៉ាប់រង​ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និង សិក្ខាសាលាផ្សេងៗលើប្រធានបទទាក់ទងនឹងធានារ៉ាប់រង សម្រាប់បុគ្គលិកជំនាញវិជ្ជាជីវៈ ។
  • ប្រភេទ និងប្រវត្តិហានិភ័យក្នុងទីផ្សារ៖ ទិន្នន័យគ្រប់គ្រាន់ (sufficient data) ពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មធានារ៉ាប់រង និងធានារ៉ាប់រងបន្ត។​ នេះជាមូលហេតុដែលក្រុមហ៊ុនកម្ពុជារី បានពង្រឹងតួនាទីរបស់ខ្លួនក្នុងការបង្កើត និង គ្រប់គ្រងមូលដ្ឋានទិន្នន័យ ដែលមានស្ថិតិទិន្នន័យទូលំទូលាយសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងប្រើប្រាស់ ក្នុងការផ្ដល់សេវាកម្មដល់ទីផ្សារ និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
  • សកម្មភាពគាំទ្រវិស័យធានារ៉ាប់រង៖ • ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពនានារបស់សមាគមធានារ៉ាប់រងកម្ពុជា រួមមាន ការដឹកនាំក្រុមការងារនានារបស់សមាគម ដូចជា គណៈកម្មការណ៏អត្រាបុព្វលាភធានារ៉ាប់រងអគ្គីភ័យ និងគណៈកម្មការដោះស្រាយសំណងធានារ៉ាប់រងយានយន្ត ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមសមាជិកក៏ដូចជាដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ធានារ៉ាប់រង។