023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

វគ្គបណ្តុះបណ្តាលស្តីពី “Construction Contracts – Bond Insurance and Professional Indemnity Insurance” ខែតុលាឆ្នាំ ២០២០៖

ព្រហស្បតិ៍ 4 កុម្ភៈ 2021 | ដំណឺង និងព្រឹត្តិការណ៍

ក្រុមហ៊ុនកម្ពុជា​រី បន្តគាំទ្រ និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍​សមត្ថភាពទោះបីស្ថិតក្នុងស្ថានភាពប្រឈមនៃការរីករាលដាលដោយសារ​​ជំងឺកូវីដ ១៩ក៍ដោយ។ នៅខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន បានរៀបចំកម្មវិធីបណ្តុះបណ្តាល​តាម​រយៈប្រព័ន្ធអនឡាញ (Zoom Platform) ចំនួន២ថ្ងៃ សម្រាប់បុគ្គលិក​ជំនាញនៅក្នុងទីផ្សារធានារ៉ាប់រង។ ថ្លែងក្នុងពិធីបើក លោក ហ៊ុយ វ៉ាថារ៉ូ អគ្គនាយកក្រុមហ៊ុន កម្ពុជារី បានថ្លែងអំណរគុណដល់សិក្ខាកាមទំាងអស់ដែលបានចំណាយពេលចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលត្រូវបានរៀបចំឡើងក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ លោកបានបញ្ជាក់​ផងដែរ​ថា បុគ្គលិក និងអ្នកគ្រប់គ្រង ក្រុមហ៊ុនកម្ពុជារី នៅតែបន្តធ្វើជាដៃគូរធានារ៉ាប់រងបន្តដើម្បីស្ថិរភាព និងភាពជោគជ័យ​សម្រាប់​អតិថិជន​ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

វគ្គបណ្តុះបណ្តាលជំនាញនេះ មានអ្នកចូលរួមសរុបចំនួន ៣៥នាក់ មកពី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងស្ថាប័ននិយ័តករធានារ៉ាប់រងនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ គ្រូឧទ្ទេសនាមក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺ លោក Pooba Mahalingam ដែលជាអ្នកផ្តល់ប្រឹក្សាលើហានិភ័យ​នៃក្រុមហ៊ុន Talent Asia Training and Consulting ដែលជាក្រុមហ៊ុន​ផ្តល់ប្រឹក្សា​ក្នុងការគ្រប់គ្រង​ហានិភ័យ​ដ៏មាន​កេរ្តិ៍ឈ្មោះ​​​​ស្ថិត​នៅប្រទេសសិង្ហបុរី។

ការបណ្តុះបណ្តាលតាមប្រពន្ធ័អនឡាញនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍លើករណីសិក្សា ​ខ និងលក្ខខណ្ឌធានារ៉ាប់រង ដែលទាក់ទងទៅនឹងកិច្ចសន្យាសាងសង់ ផ្ដោតលើ Bond and Professional Indemnity។ ប្រធានបទទាំងនេះត្រូវបានចែករំលែកទៅកាន់អ្នកចូលរួម ដើម្បីផ្តល់ចំណេះដឹង​បន្ថែមលើទិដ្ឋភាពវិស្វកម្ម ការអនុវត្តការបង្កើតគម្រោង និង បញ្ហាដែលពាក់ព័ន្ធ​នឹងវិសាលភាពធានារ៉ាប់រង។