វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ ក្រោមកម្មវិធី Associateship កម្រិត 1 របស់វិទ្យាស្ថានធានារ៉ាប់រងអាស៊ី (ហៅកាត់ថា AAii កម្រិត 1)
ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥
ថ្ងៃនេះគឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ ក្រោមកម្មវិធី Associateship កម្រិត 1 របស់វិទ្យាស្ថានធានារ៉ាប់រងអាស៊ី (ហៅកាត់ថា AAii កម្រិត 1) ដែលជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈឯកទេសប្រចាំឆ្នាំឧបត្ថម្ភដោយក្រុមហ៊ុន កម្ពុជា រី។ អ្នកចូលរួមក្នុងវគ្គនេះមានចំនួន 12 នាក់ ដែលពួកគេបានឈានមួយជំហានទៀតនៅក្នុងដំណើរនៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន។ វគ្គ AAii កម្រិត 1 នេះ នឹងផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងបច្ចេកទេស និងជំនាញជាក់ស្តែងនៅកម្រិតប្រតិបត្តិ ដែលនឹងផ្តល់ឱកាសឱ្យពួកគេអាចបង្កើនសមត្ថភាពឆ្ពោះទៅរកតួនាទីផ្នែកបច្ចេកទេស ផ្នែកត្រួតពិនិត្យ និងផ្នែកគ្រប់គ្រងនៅក្នុងវិស័យនេះ។
ជារៀងរាល់ឆ្នាំ បុគ្គលិកវិជ្ជាជីវៈធានារ៉ាប់រងជាច្រើន ត្រូវផ្តល់ឱកាសបានចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈឯកទេសផ្តល់ដោយស្ថាប័នអប់រំផ្នែកវិជ្ជាជីវៈឯកទេសធានារ៉ាប់រងដែលមានការទទួលស្គាល់ក្នុងតំបន់និងអន្តរជាតិ ក្រោមការឧបត្ថម្ភហិរញ្ញវត្ថុរបស់ក្រុមហ៊ុន កម្ពុជារី។ ការអនុវត្តគំនិតផ្តួចផ្តើមនេះមានបំណងជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រងប្រកបដោយស្ថិរភាពក្នុងបរិបទដែលវិស័យនេះតែងមានការវិវឌ្ឍជាប្រចាំ។
ក្នុងនាមជាដៃគូគួរជាទីទុកចិត្តសម្រាប់កំណើនប្រកបដោយភាពធន់ ក្រុមហ៊ុន កម្ពុជា រី បន្តខិតខំគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈគំនិតផ្តួចផ្តើមឱ្យមានឱកាសទទួលបានការសិក្សានិងបណ្តុះបណ្តាលជាបន្តបន្ទាប់ សំដៅពង្រឹងកំណើនវិស័យធានារ៉ាប់រងនៅកម្ពុជា។