ប្រវត្តិសង្ខេបក្រុមហ៊ុន

ដើម្បីគាំទ្រទីផ្សារធានារ៉ាប់រងដែលទើបតែចាប់កំណើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” ដែលត្រូវបានគេស្គាល់ឈ្មោះថា “កម្ពុជារី” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាសហគ្រាសរដ្ឋ ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីទាញយកបទពិសោធន៍ជំនាញនៅក្នុងតំបន់នៃទីផ្សារធានារ៉ាប់រងដែលមានការរីកចម្រើន និងដោយមើលឃើញអំពីសក្តានុពលនៃអាជីវកម្មនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជាផងនោះ ក្រុមហ៊ុនកម្ពុជារី ក៏បានប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនចម្រុះរដ្ឋក្នុងឆ្នាំ ២០០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Asian Insurance International Holding (AII) ដែលជាសម្ព័ន្ធនៃក្រុមហ៊ុនធានារ៉ាប់រងមួយចំនួននៅក្នុងតំបន់។
ក្រោយមកទៀត ភាគហ៊ុនិកយុទ្ធសាស្រ្តក្នុងស្រុកចំនួនពីរ បានចូលរួមជាមួយក្រុមហ៊ុនកម្ពុជារី ក្នុងឆ្នាំ២០១៩ ដែលធ្វើឱ្យក្រុមហ៊ុនមានមូលដ្ឋានភាគហ៊ុនិកកាន់តែទូលំទូលាយ ទាំងផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ។