023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

អង្គារ

05

អានបន្ថែម

សុក្រ

29

អានបន្ថែម

សុក្រ

12

អានបន្ថែម

ព្រហស្បតិ៍

29

អានបន្ថែម

អង្គារ

04

អានបន្ថែម

ព្រហស្បតិ៍

29

អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពី “ការយល់ដឹងអំពីការវាយតម្លៃហានិភ័យអគ្គីភ័យ”

នៅថ្ងៃទី ១៣-១៤កើត, ៥-៦-៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២,២៣,២៩ ខែកុម្ភៈ និង​០១,០៤ ខែមីនា គ.ស.២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ

ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី នៅក្នុងសកម្មភាពគាំទ្រដល់សង្គម លើកស្ទួយផ្នែកអប់រំតាមរយៈផ្តល់នូវង្គោល និងអំពូលសូឡា ជូនដល់សាកលវិទ្យាល័យស្វាយរៀង

ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស.២០២៣ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីបើក “សប្តាហ៍គាំពារសង្គម ២០២៣” កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ សុខាភ្នំពេញ។

ការចូលរួមចំណែកជួយគាំទ្រដល់សហគមន៍ គឺជាសកម្មភាពទទួលខុសត្រូវសង្គមមួយរបស់ក្រុមហ៊ុន កម្ពុជារី ។ ក្នុងនាមជាសមាជិកស្ថាបនិក, ក្រុមហ៊ុន កម្ពុជារី តែងបន្តចូលរួមបរិច្ចាគថវិការបស់ខ្លួន ជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ “មន្ទីរពេទ្យគន្ធបុប្ផា” ដែលជាមន្ទីរពេទ្យផ្ដល់ការព្យាបាលដោយឥតគិតថ្លៃជូនកុមាររាប់លាននាក់នៅកម្ពុជា។ ជាក់ស្តែង នៅថ្ងៃប្រារព្ធខួប២០ឆ្នាំរបស់ក្រុមហ៊ុន កម្ពុជារី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន កម្ពុជារី បានបន្តបរិច្ចាគនូវទឹកប្រាក់ចំនួន ១០០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងនិយោជិតរបស់ក្រុមហ៊ុន កម្ពុជារី ក៏តែងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាហូរហែរជូនមូលនិធិនេះផងដែរ។

ជាសក្ខីភាពនៃសកម្មភាពសប្បុរសធម៌នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ប័ណ្ណសរសើរ ជូនក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” ចំពោះការចូលរួមបរិច្ចាគដ៍សំខាន់ និងជាបន្តបន្តាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នាឱកាសប្រារព្ធពិធីបើក “សប្តាហ៍គាំពារសង្គម ២០២៣” កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ សុខាភ្នំពេញ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តល់កិត្តិយស និងប័ណ្ណសរសើរជូនក្រុមហ៊ុន កម្ពុជារី ចំពោះកិច្ចការសង្គមដ៏មានអត្ថន័យមួយនេះ។

ការប្រារព្ធខួប២០ឆ្នាំ នៃភាពជាដៃគូរបស់ក្រុមហ៊ុន កម្ពុជា រី

នៅល្ងាចថ្ងៃច័ន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស ២០២២ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ របស់ខ្លួន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពរបស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកម្ពុជារី និង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក)។

សិក្ខាសាលាស្តីអំពី “បរិបទថ្មីនៃប្រតិបត្តិការធានារ៉ាប់រងក្រោមការអនុវត្ត IFRS17”

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

ការឧបត្ថម្ភរបស់ក្រុមហ៊ុនកម្ពុជារី ជូនដល់ សាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ និង អនុវិទ្យាល័យ ព្រែកតាកូវ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ – ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” បានឧបត្ថម្ភជាសម្ភារៈមានដូចជា ម៉ាស់ក្រណាត់ អាល់កុល ដបបាញ់អាល់កុល ឧបករណ៏តេស្តរហ័ស និង ម៉ាស៊ីនវាស់កម្តៅនិងបាញ់អាកុល ជូនដល់ សាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ និង អនុវិទ្យាល័យ ព្រែកតាកូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងការបើកដំណើរការសាលារៀនឡើងវិញ។

អំណោយដល់មជ្ឈមណ្ឌលកុមារកំព្រា Visaka

ក្រុមហ៊ុន កម្ពុជារី បានផ្ដល់អំណោយដល់មជ្ឈមណ្ឌលកុមារកំព្រា Visaka ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ មានកុមារកំព្រាសរុបចំនួន ១៥២នាក់ កំពុងត្រូវបានមើលថែទាំ។ ក្រុមហ៊ុន កម្ពុជារី បានផ្ដល់ជាអង្ករ ការជួសជុលផ្លូវថ្នល់ មី និងត្រីខកំប៉ុង។

សិក្ខាសាលា ស្ដីពី អត្ថប្រយោជន៍ និងការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា
សិក្ខាសាលា ស្ដីពី អត្ថប្រយោជន៍ និងការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅខេត្តត្បូងឃ្មុំ ថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៨
កម្មវិធីសប្បុរសធម៌របស់សមាគមធានារ៉ាប់រងកម្ពុជា
សិក្ខាសាលាស្ដីពី ការអនុវត្តន៍ស្ដង់ដារគណនេយ្យ IFRS 17 សម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា សណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០
សិក្ខាសាលាស្ដី ទិដ្ឋភាពទូលំទូលាយ និងការយល់ដឹងអំពីធានារ៉ាប់រង