បាត់ដំបង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ “ក្រុមហ៊ុន កម្ពុជា រី ផ្តល់នូវការគាំទ្រដល់ការអប់រំនៅជនបទ និងគំនិតផ្តួចផ្តើមបៃតងនៅជនបទ”
ក្រុមហ៊ុន កម្ពុជា រី មានមោទនភាពដោយបានអនុវត្តសកម្មភាពទទួលខុសត្រូវខាងសង្គម ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីការអប់រំរឹងមាំ និងសហគមបៃតង” នៅសាលាបឋមសិក្សាបឹងទឹម ដែលជាសាលាស្ថិតនៅតំបន់ជនបទមួយ នៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាតដំបង។
ក្នុងសកម្មភាពនេះ ក្រុមហ៊ុន កម្ពុជា រី បាន៖ (១) ប្រគល់សម្ភារៈសិក្សា រួមមានកាបូប សៀវភៅ ប៊ិច ខ្មៅដៃ និងបន្ទាត់ និងឯកសណ្ឋានសិស្ស ជូនសិស្សានុសិស្សចំនួន ៣០៥ នាក់, (២) ប្រគល់សៀវភៅអានចំនួន ២០០ ក្បាលសម្រាប់ដាក់ក្នុងបណ្ណាល័យរបស់សាលា (៣) ប្រគល់ឧបករណ៍ការិយាល័យដែលរួមមាន កុំព្យូទ័រចំនួន២គ្រឿង និងព្រីនធ័រចំនួន១គ្រឿង និងសម្ភារៈបង្រៀនមួយចំនួន ដើម្បីជួយកែលម្អដំណើរការគ្រប់គ្រងការងាររដ្ឋបាលរបស់សាលា និងគាំទ្រសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀន ប្រកបដោយគុណភាព និង (៤) ដាំដើមឈើក្នុងបរិវេណសាលា ដើម្បីលើកកម្ពស់បរិស្ថានបៃតងកាន់តែប្រសើរសម្រាប់សិស្សានុសិស្សនិងសហគម។
This meaningful initiative reflects Cambodia Re’s strong commitment to nurturing young Cambodian learners and fostering sustainable communities.