ថ្ងៃទី២៧-២៨ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន កម្ពុជា រី និងក្រុមហ៊ុនជើងសារធានារ៉ាប់រងបន្ត AON បានសហការរៀបចំវេទិកាជួបជុំថ្នាក់ដឹកនាំធានារ៉ាប់រងនិងធានារ៉ាប់រងបន្តនៅកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “ការកសាងភាពធន់ក្នុងបរិបទទីផ្សារដែលមានការប្រែប្រួល និងភាពមិនប្រាកដប្រជា” ក្នុងគោលបំណង ពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយអត្ថន័យ ក្នុងចំណោមអ្នកចូលរួមនិងវាគ្មិន ដែលសុទ្ធតែជាថ្នាក់ដឹកនាំមកពីវិស័យធានារ៉ាប់រង និងធានារ៉ាប់រងបន្តផ្នែកធានារ៉ាប់រងទូទៅ និងពីស្ថាប័នរៀបចំគោលនយោបាយសេដ្ឋកិច្ចផងដែរ។
ក្នុងពេលដែលសកលលោកពោរពេញដោយភាពប្រទាក់ក្រឡាគ្នាគ្រប់វិស័យ និងគ្រប់ទិដ្ឋភាព នាពេលបច្ចុប្បន្ន វិស័យធានារ៉ាប់រងមិនត្រឹមតែមានភាពបត់បែនទៅតាមការប្រែប្រួលឡើងចុះនៃសេដ្ឋកិច្ច និងហានិភ័យដែលកើតឡើងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះត្រូវតែផ្តល់នូវភាពប្រាកដប្រជា ការការពារ និងគុណតម្លៃរយៈពេលវែង ជូនដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ធុរកិច្ច និងសង្គម ។
វេទិកាថ្ងៃនេះ បានចែករំលែកបទពិសោធន៍ជាចំហរទាក់ទងនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងនិន្នាការចម្បងៗដេលអាចជះឥទ្វិពលលើការសម្រេចចិត្តក្នុងស្ថាប័ននីមួយៗ ព្រមទាំងបង្កើតទំនាក់ទំនងថ្មីៗយ៉ាងរឹងមាំនិងមានអត្ថន័យរវាងអ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងស្រុកនិងតំបន់ដែលអាចនាំទៅដល់ការបង្កើតឱ្យមានកិច្ចសហការនិងកាលានុវត្តភាពរួមគ្នា។