023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” បានរៀបចំសិក្ខាសាលាស្តីពី “ការធានារ៉ាប់រងយានយន្តអគ្គិសនី៖ ការសង្កេតពីទិដ្ឋភាពនៃការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងសំណង”

ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” បានរៀបចំសិក្ខាសាលាស្តីពី “ការធានារ៉ាប់រងយានយន្តអគ្គិសនី៖ ការសង្កេតពីទិដ្ឋភាពនៃការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងសំណង”។សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមនានា របស់ក្រុមហ៊ុន កម្ពុជា រី ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងចំណេះដឹងជាក់ស្តែងនៅក្នុងវិស័យធានារ៉ាប់រង។

ដោយមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា សិក្ខាសាលានេះបានផ្តល់ជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈទាក់ទងនឹងការធានារ៉ាប់រងយានយន្តអគ្គិសនី ។ យើងមានកិត្តិយសក្នុងការសហការជាមួយក្រុមហ៊ុនជើងសារធានារ៉ាប់រងបន្ត Aon ដែលមានលោក Terry Chen, នាយកគ្រប់គ្រងផ្នែកធានារ៉ាប់រងយានយន្ត (Auto Industry Practice Director) ជាវាគ្មិនដ៏មានបទពិសោធន៍ ក៏បានចែករំលែកជូនសិក្ខាសាលា អំពីនិន្នាការទីផ្សារ និងបញ្ហាប្រឈមថ្មីៗក្នុងការវិភាគហានិភ័យ និងការគ្រប់គ្រងសំណង។