023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

ក្រុមហ៊ុន កម្ពុជា រី នៅក្នុងសកម្មភាពគាំទ្រដល់សង្គម លើកស្ទួយផ្នែកអប់រំតាមរយៈការឧបត្ថម្ភបង្គោលនិងអំពូលសូឡា ជូនដល់សាកលវិទ្យាល័យស្វាយរៀង

សុក្រ 29 ធ្នូ 2023 | ដំណឺង និងព្រឹត្តិការណ៍

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស.២០២៣ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” នៅក្នុងសកម្មភាពគាំទ្រដល់សង្គម លើកស្ទួយផ្នែកអប់រំតាមរយៈផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបំភ្លឺនៅបវិវេណសាកលវិទ្យាល័យ បានឧបត្ថម្ភបង្គោលនិងអំពូលសូឡា ជូនដល់សាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះត្រូវបានផ្ដួចផ្ដើមដោយ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងបង្កើតបរិយាកាសសិក្សាមួយដែលប្រកបដោយសុវត្ថិភាព និងផាសុខភាពសម្រាប់សាស្ត្រាចារ្យ ព្រមទាំងសិស្សនិស្សិតដែលកំពុងសិក្សា។
ក្នុងនោះផងដែរ លោក ហ៊ុយ វ៉ាថារ៉ូ ជាអគ្គនាយក និងលោក រ័ត្ន វាសនា ជានាយកហិរញ្ញវត្ថុ នៃ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” បានញ្ជើញចូលរួមប្រគល់អំណោយជូនដល់សាកលវិទ្យាល័យ។ តាមរយៈការរួមចំណែកនេះ យើងសង្ឃឹមថា នឹងបន្តផ្ដល់លទ្ធភាពដល់សហគមន៍ជាច្រើនទៀត។