023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

សិក្ខាសាលាស្តីអំពី “បរិបទថ្មីនៃប្រតិបត្តិការធានារ៉ាប់រងក្រោមការអនុវត្ត IFRS17”

ព្រហស្បតិ៍ 29 កញ្ញា 2022 | ដំណឺង និងព្រឹត្តិការណ៍

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២, ក្រុមហ៊ុន ធានារ៉ាប់រងបន្តកម្ពុជា រី បានរៀបចំសិក្ខាសាលាស្តីអំពី “បរិបទថ្មីនៃប្រតិបត្តិការធានារ៉ាប់រងក្រោមការអនុវត្ត IFRS17” ដោយសហការជាមួយ Blue Venture Actuarial និង Thai-Reinsurance ព្រមទាំងមានការអញ្ជើញចូលរួមពី និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក)​ និងក្រុមហ៊ុនធានារ៉ាប់រង សរុបចំនួន​ ៧៨នាក់ នៅ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី (HIMAWARI HOTEL) រាជធានីភ្នំពេញ ។​

        សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីស្វែងយល់អោយកាន់តែស៊ីជម្រៅពីផលប៉ះពាល់នៃការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុលេខ១៧ លើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង ផ្នែកអភិវឌ្ឍផលិតផល គណនេយ្យហិរញ្ញវត្ថុ ផ្នែកគណនាហានិភ័យ និងព័ត៌មានវិទ្យា ព្រមទាំងបានចែករំលែកបទពិសោធន៏ការអនុវត្តន៏នៅប្រទេសថៃឡង់ ដែលបានអនុវត្តន៏ដោយរលូន ជោគជ័យ និងថវិការចំណាយសមស្រប  ៕