023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

ការប្រារព្ធខួប២០ឆ្នាំ នៃភាពជាដៃគូរបស់ក្រុមហ៊ុន កម្ពុជា រី

ព្រហស្បតិ៍ 29 ធ្នូ 2022 | ដំណឺង និងព្រឹត្តិការណ៍

នៅល្ងាចថ្ងៃច័ន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស ២០២២ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ របស់ខ្លួន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពរបស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកម្ពុជារី និង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក)។

ពិធីនេះមិនត្រឹមតែរំលឹកពីព្រឹត្តិការណ៍ដ៏សំខាន់ និងភាពជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុនកម្ពុជារី តែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការវិវត្តន៍ជាប្រវត្តិសាស្ត្រនៃឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកន ដែលមានប្រសាសន៍ដោយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ។ ពិធីគម្រប់ខួបដ៍ពិសេសនេះ បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសចូលរួមចំនួន ២៥០នាក់ រួមទាំងនាយកប្រតិបត្តិកំពូល និងជាន់ខ្ពស់ភាគច្រើនមកពីឧស្សាហកម្មធានារ៉ាប់រង និយ័តករ និងអ្នកពាក់ព័ន្ធ ព្រមទាំងក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងនិយោជិតរបស់ក្រុមហ៊ុនកម្ពុជារី ផងដែរ។ និមិត្តសញ្ញានៃការថ្លែងអំណរគុណត្រូវបានផ្ដល់ជូនក្រុមហ៊ុនធានារ៉ាប់រងទាំងអស់សម្រាប់ការគាំទ្រ និងការជឿទុកចិត្តលើភាពជាដៃគូអាជីវកម្មជាមួយគ្នារហូតមកដល់បច្ចុប្បន្ន និងនាពេលអនាគត។

នៅក្នុងរាត្រីដ៍ឱឡាឬក ក្រុមហ៊ុនកម្ពុជារី បានចូលរួមចំណែដល់សកម្មភាពគាំទ្រសង្គមដែលយើងកំពុងធ្វើអាជីវកម្ម ដោយក្រុមហ៊ុនកម្ពុជារីបានបរិច្ចាកនូវទឹកប្រាក់ចំនួន ១២០,០០០,០០០៛ សម្រាប់សកម្មភាពសប្បុរសធម៌ចំនួន២៖ គឺ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និង អជ្ញាធរមីនកម្ពុជា។ រួមជាមួយនឹងការសំដែងពិសេសៗ និងការប្រគុំតន្ត្រី, ការប្រារព្ធពិធីនេះបានផ្តល់ឱ្យអ្នកចូលរួមទាំងអស់នូវឱកាសដើម្បីរំលឹកអនុស្សាវរីយ៍ដែលបានកន្លងផុតទៅ និងផ្ដល់ភាពសប្បាយរីករាយជូនដល់ពួកគេនៅយប់នោះ ដែលធ្វើឱ្យខួបអនុស្សាវរីយ៍នេះកាន់តែចងចាំ។