023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

វគ្គបណ្តុះបណ្តាលស្តីពី “ការយល់ដឹងអំពីការវាយតម្លៃហានិភ័យអគ្គីភ័យ”

អង្គារ 5 មីនា 2024 | ដំណឺង និងព្រឹត្តិការណ៍

នៅថ្ងៃទី ១៣-១៤កើត, ៥-៦-៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២,២៣,២៩ ខែកុម្ភៈ និង​០១,០៤ ខែមីនា គ.ស.២០២៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការយល់ដឹងអំពីការវាយតម្លៃហានិភ័យអគ្គីភ័យ” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលត្រូវបានបណ្តុះបណ្តាលដោយលោក Bernard ស្ថាបនិក និងជានាយកផ្នែកវិស្វកម្ម Firemax ។ គាត់គឺជាអ្នកវាយតម្លៃហានិភ័យអគ្គីភ័យដែលទទួលស្គាល់ដោយវិទ្យាស្ថានវិស្វកម្មអគ្គីភ័យ (IFE)។ មានបុគ្គលិកជំនាញចំនួន 19 នាក់មកពីនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និង ក្រុមហ៊ុនកម្ពុជារី។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកធានារ៉ាប់រង ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យ ការស្ទង់មតិ ការកាត់បន្ថយ និងការរាយការណ៍អំពីការងារទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យ និងការធានារ៉ាប់រងអគ្គីភ័យ។ ទាំងនេះបានផ្តល់នូវចំណេះដឹងស៊ីជម្រៅអំពីហានិភ័យអគ្គីភ័យ និងការកាត់បន្ថយហានិភ័យ។

វគ្គបណ្តុះបណ្តាលនេះដែរក៍បានផ្តោតលើការអភិវឌ្ឍន៍បុគ្គលិកអំពីរបៀបវាយតម្លៃបរិវេណអគារ និងពិនិត្យមើលថាតើវាត្រូវបានការពារគ្រប់គ្រាន់ដោយប្រព័ន្ធការពារអគ្គីភ័យ និងដំណើរការកាត់បន្ថយអគ្គីភ័យដែលសមស្រប និងដំណើរការល្អដែរឬទេ។ ទាំងនេះនឹងជួយក្រុមហ៊ុនធានារ៉ាប់រងក្នុងការធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងនាមជាអតិថិជនរបស់ពួកគេ ដើម្បីកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុសម្រាប់ភាគីទាំងពីរ។

សិក្ខាកាមទាំងអស់ត្រូវធ្វើការប្រឡងនៅថ្ងៃចុងក្រោយ ហើយនឹងទទួលបានវិញ្ញាបនបត្រនៅពេលពួកគេប្រឡងជាប់។